តែវិញ្ញាណណាដែលមិនព្រមថា ព្រះយេស៊ូវគ្រីស្ទបានមកក្នុងសាច់ឈាមទេ នោះមិនមែនមកពីព្រះឡើយ គឺជាវិញ្ញាណរបស់អាទទឹងនឹងព្រះគ្រីស្ទវិញ ដែលអ្នករាល់គ្នាបានឮនិយាយថា ត្រូវមក តែឥឡូវនេះ ក៏នៅក្នុងលោកីយហើយ ពួកកូនតូចៗអើយ អ្នករាល់គ្នាមកពីព្រះ ហើយក៏ឈ្នះវិញ្ញាណទាំងនោះដែរ ពីព្រោះព្រះដែលគង់ក្នុងអ្នករាល់គ្នា នោះទ្រង់ធំជាងអានោះ ដែលនៅក្នុងលោកីយផង ពួកនោះមកពីលោកីយទេ ដោយហេតុនោះបានជាគេនិយាយតាមភាពលោកីយ ហើយលោកីយក៏ស្តាប់គេដែរ ឯយើងរាល់គ្នា ជាអ្នកមកពីព្រះវិញ ហើយអ្នកណាដែលស្គាល់ព្រះនោះក៏ស្តាប់យើងខ្ញុំ តែអ្នកណាដែលមិនមកពីព្រះទេ នោះមិនព្រមស្តាប់យើងខ្ញុំឡើយ គឺយ៉ាងនោះឯង ដែលយើងនឹងស្គាល់វិញ្ញាណនៃសេចក្ដីពិត នឹងវិញ្ញាណនៃសេចក្ដីខុសឆ្គងទៅបាន។
អាន ១ យ៉ូហាន 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ យ៉ូហាន 4:3-6
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ