១ របាក្សត្រ 24

24
1ឯ​ផ្នែក​របស់​ពួក​កូន​ចៅ​អើរ៉ុន គឺ​យ៉ាង​នេះ ក្នុង​ពួក​កូន​របស់​អើរ៉ុន​នោះ មាន​ណាដាប អ័ប៊ីហ៊ូវ អេលាសារ នឹង​អ៊ីថាម៉ារ 2តែ​ណាដាប នឹង​អ័ប៊ីហ៊ូវ គេ​ស្លាប់​មុន​ឪពុក​ទៅ ឥត​មាន​កូន​ទេ ដូច្នេះ អេលាសារ នឹង​អ៊ីថាម៉ារ​បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ​វិញ 3ឯ​ដាវីឌ នឹង​សាដុក​ជា​វង្ស​អេលាសារ ហើយ​អ័ហ៊ី‌ម៉ា‌លេក ជា​វង្ស​អ៊ីថាម៉ារ ក៏​ញែក​គេ​ចេញ​ជា​ពួក តាម​វេន​ការ‌ងារ​គេ 4រីឯ​ខាង​ពួក​វង្ស​អេលាសារ នោះ​មាន​មេ​ច្រើន​ជាង​ខាង​ពួក​វង្ស​អ៊ីថាម៉ារ ហើយ​គេ​ត្រូវ​ចែក​ជា​ពួកៗយ៉ាង​នេះ គឺ​ក្នុង​ពួក​វង្ស​របស់​អេលាសារ មាន​មេ​លើ​វង្ស​របស់​ឪពុក​គេ ១៦​នាក់ ហើយ​ក្នុង​វង្ស​របស់​អ៊ីថាម៉ារ មាន​៨​នាក់​តាម​វង្សា​របស់​ឪពុក​គេ 5រួច​បាន​ញែក​គេ​ចេញ​ជា​ពួកៗ ស្មើ​គ្នា​រៀង​រាល់​ពួក ដ្បិត​មាន​ពួក​មេ​លើ​ទី​បរិសុទ្ធ នឹង​ពួក​មេ​សំរាប់​ការ‌ងារ​នៃ​ព្រះ នៅ​ពួក​ទាំង​សង​ខាង គឺ​ខាង​ពួក​វង្ស​អេលាសារ នឹង​ខាង​ពួក​វង្ស​អ៊ីថាម៉ារ​ផង 6ឯ​សេម៉ាយ៉ា កូន​នេថា‌នេល ដ៏​ជា​ស្មៀន ជា​អ្នក​ក្នុង​ពួក​លេវី លោក​បាន​កត់​ឈ្មោះ​គេ នៅ​ចំពោះ​ស្តេច នឹង​ពួក​មេ ព្រម​ទាំង​សាដុក​ដ៏​ជា​សង្ឃ នឹង​អ័ហ៊ី‌ម៉ា‌លេក ជា​កូន​អ័បៀ‌ថើរ ហើយ​ពួក​អ្នក ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ក្នុង​ពួក​សង្ឃ នឹង​ពួក​លេវី​ផង គេ​បាន​រើស​យក​ពួក​វង្ស​១ សំរាប់​អេលាសារ ហើយ​១សំរាប់​អ៊ីថាម៉ារ។
7ឆ្នោត​ទី​១ត្រូវ​លើ​ឈ្មោះ​យេហូ​យ៉ារីប ទី​២ត្រូវ​លើ​យេដាយ៉ា 8ទី​៣ត្រូវ​ហារីម ទី​៤ត្រូវ​សេអូរីម 9ទី​៥ ត្រូវ​ម៉ាលគា ទី​៦​ត្រូវ​មីយ៉ា‌មីន 10ទី​៧ត្រូវ​ហាកូស ទី​៨ ត្រូវ​អ័ប៊ីយ៉ា 11ទី​៩ត្រូវ​យេសួរ ទី​១០ត្រូវ​សេកានា 12ទី​១១​ត្រូវ​អេលី‌យ៉ាស៊ីប ទី​១២​ត្រូវ​យ៉ាគីម 13ទី​១៣​ត្រូវ​ហ៊ូផា ទី​១៤​ត្រូវ​យេសេ‌បៀប 14ទី​១៥ត្រូវ​ប៊ីលកា ទី​១៦ ត្រូវ​អ៊ីមមើរ 15ទី​១៧ត្រូវ​ហេស៊ារ ទី​១៨ត្រូវ​ហាភី‌សេស 16ទី​១៩ត្រូវ​ពេថា‌ហ៊ីយ៉ា ទី​២០ត្រូវ​យេហេ‌សិគាល 17ទី​២១ត្រូវ​លើ​យ៉ាគិន ទី​២២ត្រូវ​លើ​កាមូល 18ឯ​ទី​២៣ នោះ​ត្រូវ​លើ​ដេឡាយ៉ា ហើយ​ទី​២៤ត្រូវ​ម្អាស៊ា 19នេះ​ហើយ​ជា​របៀប​វេន​របស់​គេ តាម​ការ‌ងារ​រៀង​ខ្លួន ដើម្បី​ឲ្យ​បាន​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា តាម​កំណត់​ដែល​អើរ៉ុន ជា​ព្ធយុ‌កោ​គេ បាន​ចែក​ឲ្យ ដូច​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល បាន​បង្គាប់​ដល់​លោក។
20ឯ​ពួក​កូន​ចៅ​លេវី​ដែល​សល់​នៅ គឺ​ក្នុង​ពួក​កូន​របស់​អាំរ៉ាម មាន​សេបួល ក្នុង​ពួក​កូន​របស់​សេបួល មាន​យេដាយ៉ា 21ខាង​ឯ​រេហាបយ៉ា គឺ​កូន​គាត់​ឈ្មោះ​យីសយ៉ា ជា​មេ 22ខាង​ឯ​ពួក​យីតសារ នោះ​មាន​សឡូមិត​កូន​របស់​សឡូមិត គឺ​យ៉ាហាត 23ឯ​ពួក​កូន​របស់​ហេប្រុន គឺ​យេរីយ៉ា ជា​ទី​១ អ័ម៉ារា ជា​ទី​២ យ៉ាហា‌សៀល ជា​ទី​៣ យេកាមាម ជា​ទី​៤ 24ឯ​កូន​របស់​អ៊ូស៊ាល គឺ​មីកា កូន​របស់​មីកា គឺ​សាមារ 25ឯ​ប្អូន​របស់​មីកា គឺ​យីសយ៉ា ហើយ​កូន​របស់​យីសយ៉ា គឺ​សាការី 26ឯ​ពួក​កូនចៅ​របស់​ម្រ៉ារី គឺ​ម៉ាស់លី នឹង​មូស៊ី ហើយ​កូន របស់​យ្អាស៊ា ដែល​ជា​កូន​របស់​អ្នក​នោះ 27គឺ​កូន​ចៅ​របស់​ម្រ៉ារី​ខាង​យ្អាស៊ា ជា​កូន​គាត់ នោះ​មាន​សូហាំ សាគើរ នឹង​អ៊ីបរី 28ខាង​ម៉ាស់លី មាន​អេលាសារ ដែល​ឥត​មាន​កូន​ប្រុស 29ខាង​គីស នោះ​កូន​របស់​គាត់ គឺ​យេរ៉ា‌ម្អែល 30ហើយ​ខាង​ឯ​កូន​របស់​មូស៊ី មាន​ម៉ាស់លី អេឌើរ នឹង​យេរេ‌ម៉ូត នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លេវី តាម​វង្ស​របស់​ឪពុក​គេ 31ពួក​នោះ​ក៏​បាន​ចាប់​ឆ្នោត​ដែរ គឺ​នៅ​ចំពោះ​ស្តេច​ដាវីឌ នឹង​សាដុក អ័ហ៊ី‌ម៉ា‌លេក ហើយ​នៅ​មុខ​ពួក​អ្នក ដែល​ជា​កំពូល​លើ​វង្ស​របស់​ពួក​សង្ឃ នឹង​ពួក​លេវី ដូច​ជា​កូន​ចៅ​អើរ៉ុន ជា​បង​ប្អូន​គេ​ដែរ ឯ​ពួក​វង្ស​របស់​អ្នក​ណា​ដែល​ជា​មេ នឹង​វង្ស​របស់​អ្នក​ណា​ដែល​ជា​បន្ទាប់ នោះ​បាន​ស្មើ​គ្នា​ទាំង​អស់។

ទើបបានជ្រើសរើសហើយ៖

១ របាក្សត្រ 24: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល