១ របាក្សត្រ 24
24
1ឯផ្នែករបស់ពួកកូនចៅអើរ៉ុន គឺយ៉ាងនេះ ក្នុងពួកកូនរបស់អើរ៉ុននោះ មានណាដាប អ័ប៊ីហ៊ូវ អេលាសារ នឹងអ៊ីថាម៉ារ 2តែណាដាប នឹងអ័ប៊ីហ៊ូវ គេស្លាប់មុនឪពុកទៅ ឥតមានកូនទេ ដូច្នេះ អេលាសារ នឹងអ៊ីថាម៉ារបានធ្វើការងារជាសង្ឃវិញ 3ឯដាវីឌ នឹងសាដុកជាវង្សអេលាសារ ហើយអ័ហ៊ីម៉ាលេក ជាវង្សអ៊ីថាម៉ារ ក៏ញែកគេចេញជាពួក តាមវេនការងារគេ 4រីឯខាងពួកវង្សអេលាសារ នោះមានមេច្រើនជាងខាងពួកវង្សអ៊ីថាម៉ារ ហើយគេត្រូវចែកជាពួកៗយ៉ាងនេះ គឺក្នុងពួកវង្សរបស់អេលាសារ មានមេលើវង្សរបស់ឪពុកគេ ១៦នាក់ ហើយក្នុងវង្សរបស់អ៊ីថាម៉ារ មាន៨នាក់តាមវង្សារបស់ឪពុកគេ 5រួចបានញែកគេចេញជាពួកៗ ស្មើគ្នារៀងរាល់ពួក ដ្បិតមានពួកមេលើទីបរិសុទ្ធ នឹងពួកមេសំរាប់ការងារនៃព្រះ នៅពួកទាំងសងខាង គឺខាងពួកវង្សអេលាសារ នឹងខាងពួកវង្សអ៊ីថាម៉ារផង 6ឯសេម៉ាយ៉ា កូននេថានេល ដ៏ជាស្មៀន ជាអ្នកក្នុងពួកលេវី លោកបានកត់ឈ្មោះគេ នៅចំពោះស្តេច នឹងពួកមេ ព្រមទាំងសាដុកដ៏ជាសង្ឃ នឹងអ័ហ៊ីម៉ាលេក ជាកូនអ័បៀថើរ ហើយពួកអ្នក ជាកំពូលលើវង្សរបស់ឪពុកគេ ក្នុងពួកសង្ឃ នឹងពួកលេវីផង គេបានរើសយកពួកវង្ស១ សំរាប់អេលាសារ ហើយ១សំរាប់អ៊ីថាម៉ារ។
7ឆ្នោតទី១ត្រូវលើឈ្មោះយេហូយ៉ារីប ទី២ត្រូវលើយេដាយ៉ា 8ទី៣ត្រូវហារីម ទី៤ត្រូវសេអូរីម 9ទី៥ ត្រូវម៉ាលគា ទី៦ត្រូវមីយ៉ាមីន 10ទី៧ត្រូវហាកូស ទី៨ ត្រូវអ័ប៊ីយ៉ា 11ទី៩ត្រូវយេសួរ ទី១០ត្រូវសេកានា 12ទី១១ត្រូវអេលីយ៉ាស៊ីប ទី១២ត្រូវយ៉ាគីម 13ទី១៣ត្រូវហ៊ូផា ទី១៤ត្រូវយេសេបៀប 14ទី១៥ត្រូវប៊ីលកា ទី១៦ ត្រូវអ៊ីមមើរ 15ទី១៧ត្រូវហេស៊ារ ទី១៨ត្រូវហាភីសេស 16ទី១៩ត្រូវពេថាហ៊ីយ៉ា ទី២០ត្រូវយេហេសិគាល 17ទី២១ត្រូវលើយ៉ាគិន ទី២២ត្រូវលើកាមូល 18ឯទី២៣ នោះត្រូវលើដេឡាយ៉ា ហើយទី២៤ត្រូវម្អាស៊ា 19នេះហើយជារបៀបវេនរបស់គេ តាមការងាររៀងខ្លួន ដើម្បីឲ្យបានចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា តាមកំណត់ដែលអើរ៉ុន ជាព្ធយុកោគេ បានចែកឲ្យ ដូចជាព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល បានបង្គាប់ដល់លោក។
20ឯពួកកូនចៅលេវីដែលសល់នៅ គឺក្នុងពួកកូនរបស់អាំរ៉ាម មានសេបួល ក្នុងពួកកូនរបស់សេបួល មានយេដាយ៉ា 21ខាងឯរេហាបយ៉ា គឺកូនគាត់ឈ្មោះយីសយ៉ា ជាមេ 22ខាងឯពួកយីតសារ នោះមានសឡូមិតកូនរបស់សឡូមិត គឺយ៉ាហាត 23ឯពួកកូនរបស់ហេប្រុន គឺយេរីយ៉ា ជាទី១ អ័ម៉ារា ជាទី២ យ៉ាហាសៀល ជាទី៣ យេកាមាម ជាទី៤ 24ឯកូនរបស់អ៊ូស៊ាល គឺមីកា កូនរបស់មីកា គឺសាមារ 25ឯប្អូនរបស់មីកា គឺយីសយ៉ា ហើយកូនរបស់យីសយ៉ា គឺសាការី 26ឯពួកកូនចៅរបស់ម្រ៉ារី គឺម៉ាស់លី នឹងមូស៊ី ហើយកូន របស់យ្អាស៊ា ដែលជាកូនរបស់អ្នកនោះ 27គឺកូនចៅរបស់ម្រ៉ារីខាងយ្អាស៊ា ជាកូនគាត់ នោះមានសូហាំ សាគើរ នឹងអ៊ីបរី 28ខាងម៉ាស់លី មានអេលាសារ ដែលឥតមានកូនប្រុស 29ខាងគីស នោះកូនរបស់គាត់ គឺយេរ៉ាម្អែល 30ហើយខាងឯកូនរបស់មូស៊ី មានម៉ាស់លី អេឌើរ នឹងយេរេម៉ូត នោះសុទ្ធតែជាកូនចៅរបស់លេវី តាមវង្សរបស់ឪពុកគេ 31ពួកនោះក៏បានចាប់ឆ្នោតដែរ គឺនៅចំពោះស្តេចដាវីឌ នឹងសាដុក អ័ហ៊ីម៉ាលេក ហើយនៅមុខពួកអ្នក ដែលជាកំពូលលើវង្សរបស់ពួកសង្ឃ នឹងពួកលេវី ដូចជាកូនចៅអើរ៉ុន ជាបងប្អូនគេដែរ ឯពួកវង្សរបស់អ្នកណាដែលជាមេ នឹងវង្សរបស់អ្នកណាដែលជាបន្ទាប់ នោះបានស្មើគ្នាទាំងអស់។
ទើបបានជ្រើសរើសហើយ៖
១ របាក្សត្រ 24: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.