វាបានបង្ខំមនុស្សទាំងអស់ ទាំងអ្នកតូច ទាំងអ្នកធំ ទាំងអ្នកមាន ទាំងអ្នកក្រ ទាំងអ្នកជា ទាំងអ្នកងារ ឲ្យទទួលសញ្ញាសម្គាល់មួយនៅលើដៃស្ដាំ ឬនៅលើថ្ងាស។ ប្រសិនបើគ្មានសញ្ញាសម្គាល់នេះ គ្មានឈ្មោះរបស់សត្វ ឬគ្មានលេខសម្គាល់ឈ្មោះរបស់សត្វនោះទេ គ្មាននរណាម្នាក់មានសិទ្ធិទិញ ឬលក់អ្វី សោះឡើយ។