1
ទំនុកតម្កើង 66:18
ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ប្រសិនបើខ្ញុំមានគំនិតទុច្ចរិត ព្រះអម្ចាស់មុខជាមិនស្ដាប់ខ្ញុំឡើយ
ប្រៀបធៀប
រុករក ទំនុកតម្កើង 66:18
2
ទំនុកតម្កើង 66:20
សូមលើកតម្កើងព្រះអង្គ ព្រោះព្រះអង្គពុំបាន បដិសេធពាក្យទូលអង្វររបស់ខ្ញុំទេ ហើយព្រះអង្គមានព្រះហឫទ័យ មេត្តាករុណាចំពោះខ្ញុំជានិច្ច!។
រុករក ទំនុកតម្កើង 66:20
3
ទំនុកតម្កើង 66:3
ចូរទូលព្រះអង្គថា: ព្រះជាម្ចាស់អើយ ស្នាព្រះហស្ដរបស់ព្រះអង្គ គួរឲ្យស្ញែងខ្លាចណាស់! ពួកខ្មាំងសត្រូវរបស់ព្រះអង្គនាំគ្នាលុតក្រាប ដោយឃើញព្រះចេស្ដាដ៏ធំធេងរបស់ព្រះអង្គ។
រុករក ទំនុកតម្កើង 66:3
4
ទំនុកតម្កើង 66:1-2
ប្រជាជននៅផែនដីទាំងមូលអើយ ចូរនាំគ្នាស្រែកជយឃោស ថ្វាយព្រះជាម្ចាស់! ចូរស្មូត្រទំនុកតម្កើង ថ្វាយសិរីរុងរឿងព្រះនាមព្រះអង្គ ចូរនាំគ្នាសរសើរ លើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ!
រុករក ទំនុកតម្កើង 66:1-2
5
ទំនុកតម្កើង 66:10
ឱព្រះជាម្ចាស់អើយ! ព្រះអង្គបានល្បងលមើលចិត្តយើងខ្ញុំ ព្រះអង្គបានលត់ដំយើងខ្ញុំ ដូចគេបន្សុទ្ធប្រាក់។
រុករក ទំនុកតម្កើង 66:10
6
ទំនុកតម្កើង 66:16
អ្នកទាំងអស់គ្នាដែលគោរពកោតខ្លាច ព្រះជាម្ចាស់អើយ សូមអញ្ជើញមកស្ដាប់ ខ្ញុំនឹងរៀបរាប់អំពីកិច្ចការ ដែលព្រះអង្គបានធ្វើចំពោះខ្ញុំ។
រុករក ទំនុកតម្កើង 66:16
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ