1
ទំនុកតម្កើង 55:22
ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ចូរផ្ញើជីវិតលើព្រះអម្ចាស់ នោះទ្រង់នឹងជួយគាំទ្រអ្នកជាមិនខាន ដ្បិតព្រះអង្គមិនដែលទុកឲ្យមនុស្សសុចរិត ត្រូវបរាជ័យរហូតនោះទេ។
ប្រៀបធៀប
រុករក ទំនុកតម្កើង 55:22
2
ទំនុកតម្កើង 55:17
ខ្ញុំស្រែកថ្ងូរ និងទទូចអង្វរព្រះអង្គ ទាំងព្រឹក ទាំងថ្ងៃត្រង់ ទាំងល្ងាច ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យខ្ញុំ។
រុករក ទំនុកតម្កើង 55:17
3
ទំនុកតម្កើង 55:23
ឱព្រះជាម្ចាស់អើយ សូមធ្វើឲ្យពួកគេធ្លាក់រណ្ដៅទៅ ពួកនោះសុទ្ធតែជាឃាតក និងជនបោកប្រាស់ សូមកុំឲ្យពួកនោះអាចរស់ បានពាក់កណ្ដាលអាយុរបស់ខ្លួនឡើយ ចំណែកឯទូលបង្គំវិញ ទូលបង្គំទុកចិត្តលើព្រះអង្គហើយ។
រុករក ទំនុកតម្កើង 55:23
4
ទំនុកតម្កើង 55:16
រីឯខ្ញុំវិញ ខ្ញុំស្រែកអង្វរព្រះជាម្ចាស់ ហើយព្រះអម្ចាស់នឹងសង្គ្រោះខ្ញុំ។
រុករក ទំនុកតម្កើង 55:16
5
ទំនុកតម្កើង 55:18
ទោះបីមានខ្មាំងសត្រូវលើកគ្នា សន្ធឹកសន្ធាប់មកវាយប្រហារខ្ញុំក្ដី ក៏ព្រះអង្គរំដោះខ្ញុំឲ្យបានសុខសាន្តដែរ។
រុករក ទំនុកតម្កើង 55:18
6
ទំនុកតម្កើង 55:1
ព្រះជាម្ចាស់អើយ! សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យ ទូលអង្វររបស់ទូលបង្គំ សូមកុំលាក់ព្រះភ័ក្ត្រ នៅពេលទូលបង្គំទទូចអង្វរព្រះអង្គ។
រុករក ទំនុកតម្កើង 55:1
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ