1
ទំនុកតម្កើង 16:11
ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ព្រះអង្គបង្ហាញទូលបង្គំឲ្យស្គាល់ផ្លូវ ឆ្ពោះទៅកាន់ជីវិត។ ដោយព្រះអង្គនៅជាមួយ ទូលបង្គំមានអំណរដ៏បរិបូណ៌ ហើយនៅខាងស្ដាំព្រះអង្គ ទូលបង្គំក៏រីករាយអស់កល្បជានិច្ចដែរ។
ប្រៀបធៀប
រុករក ទំនុកតម្កើង 16:11
2
ទំនុកតម្កើង 16:8
ទូលបង្គំនឹកដល់ព្រះអម្ចាស់ ដែលស្ថិតនៅខាងមុខទូលបង្គំជានិច្ច ដោយព្រះអង្គគង់នៅខាងស្ដាំទូលបង្គំ ទូលបង្គំនឹងមិនភ័យខ្លាចសោះឡើយ។
រុករក ទំនុកតម្កើង 16:8
3
ទំនុកតម្កើង 16:5
ក្រៅពីព្រះអម្ចាស់ ទូលបង្គំគ្មានចំណែកមត៌កអ្វីទេ ព្រះអង្គប្រទានអ្វីៗទាំងអស់ ដែលទូលបង្គំត្រូវការ អនាគតរបស់ទូលបង្គំស្ថិតនៅលើព្រះអង្គ។
រុករក ទំនុកតម្កើង 16:5
4
ទំនុកតម្កើង 16:7
ទូលបង្គំសរសើរតម្កើងព្រះអម្ចាស់ ព្រោះព្រះអង្គផ្ដល់យោបល់ដល់ទូលបង្គំ សូម្បីតែនៅពេលយប់ ក៏មនសិការរបស់ទូលបង្គំដាស់តឿនទូលបង្គំដែរ។
រុករក ទំនុកតម្កើង 16:7
5
ទំនុកតម្កើង 16:6
ព្រះអង្គប្រទានចំណែកដ៏ល្អវិសេសក្រៃលែង មកទូលបង្គំ គឺជាកេរមត៌កល្អប្រសើរបំផុតសម្រាប់ទូលបង្គំ។
រុករក ទំនុកតម្កើង 16:6
6
ទំនុកតម្កើង 16:1
ឱព្រះជាម្ចាស់អើយ សូមការពារទូលបង្គំផង ដ្បិតទូលបង្គំមកជ្រកកោនជាមួយព្រះអង្គហើយ!
រុករក ទំនុកតម្កើង 16:1
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ