1
សុភាសិត 28:13
ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
អ្នកណាលាក់កំហុសរបស់ខ្លួន អ្នកនោះពុំអាចចម្រើនឡើងបានឡើយ រីឯអ្នកដែលសារភាពកំហុស ហើយឈប់ប្រព្រឹត្តអាក្រក់ទៀតនោះ ព្រះជាម្ចាស់នឹងអាណិតមេត្តា។
ប្រៀបធៀប
រុករក សុភាសិត 28:13
2
សុភាសិត 28:26
អ្នកណាទុកចិត្តលើខ្លួនឯង អ្នកនោះជាមនុស្សល្ងង់ខ្លៅ រីឯអ្នកដែលដើរដោយប្រាជ្ញា រមែងមានសេចក្ដីសុខ។
រុករក សុភាសិត 28:26
3
សុភាសិត 28:1
អ្នកអាក្រក់តែងតែរត់គេចខ្លួន ទោះបីគ្មាននរណាតាមក៏ដោយ រីឯមនុស្សសុចរិតវិញ ប្រៀបបីដូចជាកូនសិង្ហ គឺគេមិនខ្លាចអ្វីឡើយ។
រុករក សុភាសិត 28:1
4
សុភាសិត 28:14
អ្នកណាប្រយ័ត្នខ្លួន មិនប្រព្រឹត្តអំពើអាក្រក់ អ្នកនោះមានសុភមង្គលហើយ រីឯអ្នកកាន់ចិត្តរឹងរូសមុខជាជួបនឹងទុក្ខលំបាក។
រុករក សុភាសិត 28:14
5
សុភាសិត 28:27
អ្នកណាចែកទានដល់ជនក្រីក្រ អ្នកនោះនឹងមិនខ្វះខាតអ្វីឡើយ រីឯអ្នកដែលមិនរវល់នឹងអ្នកក្រ តែងតែទទួលបណ្ដាសាជាច្រើន។
រុករក សុភាសិត 28:27
6
សុភាសិត 28:23
អ្នកណាស្ដីបន្ទោសគេ ថ្ងៃក្រោយ គេនឹងដឹងគុណ លើសអ្នកដែលនិយាយបញ្ជោរ។
រុករក សុភាសិត 28:23
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ