1
សុភាសិត 22:6
ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ចូរអប់រំកូនក្មេងឲ្យមានទម្លាប់ល្អ តាំងពីតូច គេនឹងរក្សាទម្លាប់នេះរហូតដល់ចាស់។
ប្រៀបធៀប
រុករក សុភាសិត 22:6
2
សុភាសិត 22:4
មនុស្សរាបសាតែងតែគោរពកោតខ្លាចព្រះអម្ចាស់ គេនឹងទទួលទ្រព្យសម្បត្តិ កិត្តិយស និងមានអាយុវែង។
រុករក សុភាសិត 22:4
3
សុភាសិត 22:1
ស៊ូមានកេរ្តិ៍ឈ្មោះល្អជាជាងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។ មានគេរាប់អានច្រើនប្រសើរជាងមានមាសប្រាក់។
រុករក សុភាសិត 22:1
4
សុភាសិត 22:24
កុំសេពគប់នឹងមនុស្សឆាប់ខឹង ហើយរួមគំនិតជាមួយមនុស្សកំរោល
រុករក សុភាសិត 22:24
5
សុភាសិត 22:9
មនុស្សមានចិត្តសប្បុរសតែងតែទទួលព្រះពរ ដ្បិតគេចែកអាហារដល់ជនទុគ៌ត។
រុករក សុភាសិត 22:9
6
សុភាសិត 22:3
កាលមនុស្សឆ្លាតឃើញគ្រោះកាចមកដល់ គេលាក់ខ្លួន រីឯមនុស្សឥតគំនិតឱនក្បាលដើរទៅមុខ ហើយត្រូវបង់ខាតធ្ងន់។
រុករក សុភាសិត 22:3
7
សុភាសិត 22:7
អ្នកមានតែងតែជិះជាន់អ្នកក្រ រីឯកូនបំណុលជាទាសកររបស់ម្ចាស់ប្រាក់។
រុករក សុភាសិត 22:7
8
សុភាសិត 22:2
អ្នកមាន និងអ្នកក្រ ជាមនុស្សដូចគ្នា ដ្បិតព្រះអម្ចាស់បានបង្កើតគេមកទាំងពីរនាក់។
រុករក សុភាសិត 22:2
9
សុភាសិត 22:22-23
កុំរឹបអូសយកទ្រព្យពីជនទុគ៌ត ព្រោះតែឃើញគ្នាទន់ខ្សោយ ហើយកុំសង្កត់សង្កិនជនក្រីក្រដែលគ្មានអ្នកការពារ ដ្បិតព្រះអម្ចាស់នឹងរកយុត្តិធម៌ឲ្យពួកគេ ហើយដកហូតយកជីវិតពីអស់អ្នកដែលរឹបអូសយកទ្រព្យរបស់ពួកគេ។
រុករក សុភាសិត 22:22-23
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ