ចំណែកឯលោកវិញ បើលោកស្វែងរកព្រះអង្គ
បើលោកអង្វរករព្រះដ៏មានឫទ្ធានុភាព
ខ្ពង់ខ្ពស់បំផុត
បើលោកពិតជាត្រឹមត្រូវ និងទៀងត្រង់មែន
ព្រះអង្គមុខជាជួយលោក
ហើយស្ដារស្ថានភាពរបស់លោក
ឲ្យបានយុត្តិធម៌ដូចដើមឡើងវិញ។
អ្វីៗដែលលោកធ្លាប់មានពីមុន
ហាក់ដូចជាបន្តិចបន្តួចប៉ុណ្ណោះ
ដ្បិតអ្វីៗដែលព្រះអង្គប្រទាននៅពេលខាងមុខ
មានចំនួនច្រើនលើសនោះទៅទៀត។