ព្រះអម្ចាស់មានព្រះបន្ទូលតបថា៖
«ប្រសិនបើអ្នកវិលត្រឡប់មករកយើង
នោះយើងនឹងឲ្យអ្នកវិលត្រឡប់
មកបំពេញមុខងារបម្រើយើងវិញ។
ប្រសិនបើអ្នកពោលពាក្យមានខ្លឹមសារ
ជាជាងពោលពាក្យឥតបានការ
យើងនឹងប្រើអ្នកឲ្យនាំពាក្យរបស់យើង។
ពេលនោះ ជនជាតិយូដានឹងវិលមករកអ្នក
គឺមិនមែនអ្នកទេ ដែលនឹងទៅរកពួកគេ។