ទឹកភ្លៀង និងទឹកសន្សើមធ្លាក់ពីលើមេឃមក
ស្រោចស្រពផែនដី។
ទឹកទាំងនេះមិនវិលត្រឡប់ទៅវិញឡើយ
ដរាបណាទាល់តែបានធ្វើឲ្យដំណាំដុះឡើង
បង្កើតភោគផល ផ្ដល់ពូជសម្រាប់អ្នកសាបព្រោះ
និងផ្ដល់អាហារឲ្យគេបរិភោគ។
រីឯពាក្យរបស់យើងក៏ដូច្នោះដែរ
គឺពាក្យដែលចេញពីមាត់របស់យើង
នឹងមិនវិលត្រឡប់មករកយើងវិញឡើយ
ដរាបណាទាល់តែបានសម្រេច
តាមបំណងរបស់យើងជាមុនសិន
គឺបំពេញកិច្ចការដែលយើងចាត់ឲ្យមកធ្វើ
រួចរាល់សព្វគ្រប់។