ព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធរបស់ជនជាតិ
អ៊ីស្រាអែល ដែលបានលោះអ្នក
មានព្រះបន្ទូលថា:
យើងនេះហើយជាព្រះអម្ចាស់ ជាព្រះរបស់អ្នក
យើងប្រៀនប្រដៅអ្នកអំពីអ្វីដែលមាន
ប្រយោជន៍ដល់អ្នក
យើងណែនាំអ្នកឲ្យដើរក្នុងមាគ៌ា
ដែលអ្នកកំពុងតែដើរ។
ប្រសិនបើអ្នកយកចិត្តទុកដាក់ធ្វើតាម
បទបញ្ជាដែលយើងបង្គាប់
នោះសេចក្ដីសុខសាន្តមុខជាហូរមកលើអ្នក
ដូចទឹកទន្លេ។
ហើយសេចក្ដីសុចរិតមុខជាបក់បោកលើអ្នក
ដូចរលកសមុទ្រ។