ពួកគេបាចប្រាក់របស់ខ្លួនចោលតាមផ្លូវ
មាសរបស់គេក៏អស់តម្លៃ។
នៅថ្ងៃព្រះអម្ចាស់ទ្រង់ព្រះពិរោធ
ប្រាក់ និងមាសពុំអាចរំដោះពួកគេ
ឲ្យរួចខ្លួនឡើយ។
ពួកគេក៏ពុំអាចយកមាសប្រាក់នេះ
ទៅទិញអ្វីមកចម្អែតក្រពះបានដែរ
ដ្បិតមាស និងប្រាក់ ជាមូលហេតុ
នាំពួកគេឲ្យប្រព្រឹត្តអំពើបាប។