1
សាស្ដា 3:1
ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
អ្វីៗដែលមាននៅផែនដី កើតឡើងតាមពេលកំណត់របស់វា។
ប្រៀបធៀប
រុករក សាស្ដា 3:1
2
សាស្ដា 3:2-3
មានពេលកើត មានពេលស្លាប់ មានពេលដាំ មានពេលដក។ មានពេលសម្លាប់ មានពេលព្យាបាលរបួស មានពេលផ្ដួលរំលំ មានពេលសង់។
រុករក សាស្ដា 3:2-3
3
សាស្ដា 3:4-5
មានពេលយំ មានពេលសើច មានពេលសោយសោក មានពេលរាំសប្បាយ។ មានពេលគ្រវែងដុំថ្ម មានពេលរើសដុំថ្ម មានពេលឱបថើប មានពេលមិនព្រមឱបថើប។
រុករក សាស្ដា 3:4-5
4
សាស្ដា 3:7-8
មានពេលហែក មានពេលដេរភ្ជិតឡើងវិញ មានពេលនៅស្ងៀម មានពេលនិយាយ។ មានពេលស្រឡាញ់ មានពេលស្អប់ មានពេលធ្វើសង្គ្រាម មានពេលសន្តិភាព។
រុករក សាស្ដា 3:7-8
5
សាស្ដា 3:6
មានពេលស្វែងរក មានពេលបាត់បង់ មានពេលថែទាំ មានពេលបោះចោល។
រុករក សាស្ដា 3:6
6
សាស្ដា 3:14
ខ្ញុំយល់ឃើញថា អ្វីៗដែលព្រះជាម្ចាស់ធ្វើរមែងនៅស្ថិតស្ថេររហូត ហើយមិនត្រូវការបន្ថែម ឬបន្ថយទេ។ ព្រះអង្គធ្វើដូច្នេះ ដើម្បីឲ្យយើងគោរពកោតខ្លាចព្រះអង្គ។
រុករក សាស្ដា 3:14
7
សាស្ដា 3:17
ខ្ញុំបានរិះគិតក្នុងចិត្តថា ព្រះជាម្ចាស់នឹងវិនិច្ឆ័យមនុស្សសុចរិត ព្រមទាំងមនុស្សអាក្រក់ ដ្បិតមានពេលកំណត់សម្រាប់អ្វីៗទាំងអស់ ហើយក៏មានពេលវិនិច្ឆ័យគ្រប់អំពើដែលមនុស្សប្រព្រឹត្តដែរ។
រុករក សាស្ដា 3:17
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ