ខគម្ពីរពេញនិយមពី ទុតិយកថា 30

ថ្ងៃ​នេះ ខ្ញុំ​សូម​យក​មេឃ និង​ដី ធ្វើ​ជា​សាក្សី​ទាស់​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​អ្នក​ជ្រើស​រើស​យក​ជីវិត ឬ​សេចក្ដី​ស្លាប់ ព្រះ‌ពរ ឬ​បណ្ដាសា។ ចូរ​ជ្រើស​រើស​យក​ជីវិត​ចុះ ដើម្បី​ឲ្យ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក​បាន​រស់​រាន។ ចូរ​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ចូរ​ស្ដាប់​តាម​ព្រះ‌សូរសៀង​របស់​ព្រះអង្គ និង​ជំពាក់​ចិត្ត​លើ​ព្រះអង្គ។ ព្រះអង្គ​ជា​ជីវិត​របស់​អ្នក ព្រះអង្គ​ប្រទាន​ឲ្យ​អ្នក​មាន​អាយុ​យឺន‌យូរ ដើម្បី​ឲ្យ​អ្នក​រស់​នៅ​លើ​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ថា នឹង​ប្រទាន​ឲ្យ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​បុព្វបុរស​របស់​អ្នក»។