1
២ របាក្សត្រ 26:5
ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ព្រះបាទអូសៀសយកព្រះហឫទ័យទុកដាក់ស្វែងរកព្រះជាម្ចាស់ ក្នុងពេលដែលលោកសាការីនៅរស់នៅឡើយ ព្រោះលោកណែនាំស្ដេចឲ្យគោរពកោតខ្លាចព្រះជាម្ចាស់ ។ ដរាបណាស្ដេចស្វែងរកព្រះជាម្ចាស់ ព្រះអង្គប្រទានឲ្យស្ដេចបានចម្រុងចម្រើនជានិច្ច។
ប្រៀបធៀប
រុករក ២ របាក្សត្រ 26:5
2
២ របាក្សត្រ 26:16
ប៉ុន្តែ ពេលបានអំណាចរឹងប៉ឹងហើយ ស្ដេចក៏មានអំនួត រហូតដល់បណ្ដាលឲ្យស្ដេចត្រូវវិនាស។ ស្ដេចក្បត់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន គឺស្ដេចបានចូលទៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ ហើយដុតគ្រឿងក្រអូបនៅលើអាសនៈថ្វាយគ្រឿងក្រអូប ។
រុករក ២ របាក្សត្រ 26:16
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ