បងប្អូនជាទីស្រឡាញ់អើយ! សូមកុំជឿគ្រប់វិញ្ញាណពេក ចូរពិសោធវិញ្ញាណទាំងនោះ ដើម្បីឲ្យដឹងថា មកពីព្រះជាម្ចាស់ ឬមិនមែន ពីព្រោះមានអ្នកនាំព្រះបន្ទូលក្លែងក្លាយជាច្រើនបានចេញទៅក្នុងពិភពលោកនេះហើយ
យើងស្គាល់វិញ្ញាណរបស់ព្រះជាម្ចាស់បានដោយរបៀបនេះ គឺវិញ្ញាណទាំងឡាយណាដែលទទួលស្គាល់ថា ព្រះយេស៊ូគ្រិស្ដបានយាងមកក្នុងសាច់ឈាម វិញ្ញាណនោះហើយដែលមកពីព្រះជាម្ចាស់