1
1 Corinthians 13:4-5
Khmer Christian Bible
សេចក្ដីស្រឡាញ់ អត់ធ្មត់ សេចក្ដីស្រឡាញ់ សប្បុរស និងមិនច្រណែន សេចក្ដីស្រឡាញ់ មិនអួតខ្លួន និងមិនបំផ្លើស មិនឈ្លើយ មិនរកប្រយោជន៍ផ្ទាល់ខ្លួន មិនក្ដៅក្រហាយ មិនប្រកាន់ទោស
ប្រៀបធៀប
រុករក 1 Corinthians 13:4-5
2
1 Corinthians 13:7
ទ្រាំទ្រទាំងស្រុង ជឿទាំងស្រុង សង្ឃឹមទាំងស្រុង ហើយស៊ូទ្រាំទាំងស្រុង។
រុករក 1 Corinthians 13:7
3
1 Corinthians 13:6
មិនត្រេកអរនឹងសេចក្ដីទុច្ចរិតឡើយ ប៉ុន្ដែត្រេកអរនឹងសេចក្ដីពិតវិញ
រុករក 1 Corinthians 13:6
4
1 Corinthians 13:13
ដូច្នេះឥឡូវនេះ មានសេចក្ដីបីដែលនៅគង់វង្ស គឺជំនឿ សង្ឃឹម និងសេចក្ដីស្រឡាញ់ ប៉ុន្ដែក្នុងចំណោមទាំងបីនេះ សេចក្ដីស្រឡាញ់វិសេសជាងគេ។
រុករក 1 Corinthians 13:13
5
1 Corinthians 13:8
ទោះបីការថ្លែងព្រះបន្ទូលនឹងត្រូវកន្លងផុតទៅ ភាសាចម្លែកអស្ចារ្យលែងមាន ហើយចំណេះដឹងនឹងត្រូវសាបសូន្យក៏ដោយ ក៏សេចក្ដីស្រឡាញ់មិនសាបសូន្យឡើយ
រុករក 1 Corinthians 13:8
6
1 Corinthians 13:1
ទោះបីខ្ញុំអាចនិយាយភាសារបស់មនុស្ស និងភាសារបស់ពួកទេវតាក៏ដោយ បើគ្មានសេចក្ដីស្រឡាញ់ទេ ខ្ញុំត្រលប់ដូចជាគងដែលបញ្ចេញសម្លេង ឬជួងដែលឮខ្ទរ។
រុករក 1 Corinthians 13:1
7
1 Corinthians 13:2
ទោះបីខ្ញុំអាចថ្លែងព្រះបន្ទូល និងស្គាល់អស់ទាំងអាថ៌កំបាំង ព្រមទាំងមានចំណេះដឹងគ្រប់យ៉ាងក៏ដោយ ឬទោះបីខ្ញុំមានជំនឿរហូតដល់រើភ្នំបានក៏ដោយ ប៉ុន្ដែបើគ្មានសេចក្ដីស្រឡាញ់ទេ ខ្ញុំគ្មានបានការឡើយ។
រុករក 1 Corinthians 13:2
8
1 Corinthians 13:3
ទោះបីខ្ញុំចែកទានទ្រព្យសម្បត្ដិទាំងអស់របស់ខ្ញុំ ហើយសុខចិត្ដឲ្យគេដុតរូបកាយរបស់ខ្ញុំក៏ដោយ បើគ្មានសេចក្ដីស្រឡាញ់ទេ ខ្ញុំគ្មានប្រយោជន៍ឡើយ។
រុករក 1 Corinthians 13:3
9
1 Corinthians 13:11
កាលខ្ញុំនៅជាកូនក្មេង ខ្ញុំនិយាយដូចជាកូនក្មេង គិតដូចជាកូនក្មេង ហើយយល់ឃើញដូចជាកូនក្មេង ប៉ុន្ដែពេលខ្ញុំត្រលប់ជាពេញវ័យ ខ្ញុំក៏បញ្ឈប់អ្វីៗដែលជាលក្ខណៈកូនក្មេង។
រុករក 1 Corinthians 13:11
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ