យើងនឹងកាត់រទេះចម្បាំងចេញពីអេប្រាអិម
ក៏នឹងកាត់សេះចម្បាំងចេញពីយេរូសាឡិម
រីឯធ្នូចម្បាំងនឹងត្រូវបានកាត់ចេញដែរ។
ព្រះអង្គនឹងប្រកាសសេចក្ដីសុខសាន្តដល់ប្រជាជាតិនានា
ហើយអំណាចរបស់ព្រះអង្គ គឺចាប់ពីសមុទ្រម្ខាងរហូតដល់សមុទ្រម្ខាងទៀត
និងចាប់ពីទន្លេធំរហូតដល់ចុងបំផុតនៃផែនដី។