1
លោកុប្បត្តិ 45:5
ព្រះគម្ពីរខ្មែរសាកល
ឥឡូវនេះ សូមកុំព្រួយចិត្ត ក៏កុំខឹងនឹងខ្លួនឯងដោយសារបានលក់ខ្ញុំមកទីនេះឡើយ ពីព្រោះព្រះបានចាត់ខ្ញុំឲ្យមកមុនពួកបងដើម្បីរក្សាជីវិត។
ប្រៀបធៀប
រុករក លោកុប្បត្តិ 45:5
2
លោកុប្បត្តិ 45:8
ដោយហេតុនេះ មិនមែនពួកបងទេ ដែលបញ្ជូនខ្ញុំមកទីនេះ គឺព្រះវិញ។ ព្រះអង្គបានតាំងខ្ញុំជាឪពុកដល់ផារ៉ោន ជាចៅហ្វាយលើអ្នកដំណាក់ទាំងអស់របស់ទ្រង់ និងជាមេគ្រប់គ្រងលើដែនដីអេហ្ស៊ីបទាំងមូលផង។
រុករក លោកុប្បត្តិ 45:8
3
លោកុប្បត្តិ 45:7
ដូច្នេះ ព្រះបានចាត់ខ្ញុំឲ្យមកមុនពួកបង ដើម្បីទុកឲ្យពួកបងមានអ្នកដែលនៅសល់នៅលើផែនដី និងដើម្បីរក្សាជីវិតពួកបងដោយការរំដោះដ៏ធំអស្ចារ្យ។
រុករក លោកុប្បត្តិ 45:7
4
លោកុប្បត្តិ 45:4
យ៉ូសែបនិយាយនឹងបងប្អូនរបស់គាត់ថា៖ “សូមចូលមកជិតខ្ញុំ”។ ពួកគេក៏ចូលមកជិត នោះគាត់ក៏និយាយថា៖ “ខ្ញុំជាយ៉ូសែបប្អូនប្រុសរបស់ពួកបង ដែលពួកបងបានលក់ខ្ញុំមកអេហ្ស៊ីប។
រុករក លោកុប្បត្តិ 45:4
5
លោកុប្បត្តិ 45:6
ដ្បិតមានទុរ្ភិក្សនៅលើផែនដីពីរឆ្នាំហើយ ក៏នឹងមានប្រាំឆ្នាំទៀតដែលគ្មានការភ្ជួររាស់ ឬការច្រូតកាត់ឡើយ។
រុករក លោកុប្បត្តិ 45:6
6
លោកុប្បត្តិ 45:3
យ៉ូសែបប្រាប់បងប្អូនរបស់គាត់ថា៖ “ខ្ញុំហ្នឹងហើយ ជាយ៉ូសែប! តើឪពុករបស់ខ្ញុំនៅតែនៅរស់ឬទេ?”។ ប៉ុន្តែបងប្អូនរបស់គាត់មិនអាចឆ្លើយនឹងគាត់បានឡើយ ពីព្រោះពួកគេតក់ស្លុតនៅចំពោះគាត់។
រុករក លោកុប្បត្តិ 45:3
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ