ខគម្ពីរពេញនិយមពី លោកុប្បត្តិ 39

ក្រោយពី​ការ​ទាំងនេះ​មានកើតឡើងដូច្នេះ​: ប្រពន្ធ​របស់​ម្ចាស់​យ៉ូសែប ចេះតែដៀងភ្នែកមើល​យ៉ូសែប ហើយ​និយាយថា​៖ “ចូរ​រួមដំណេក​ជាមួយ​ខ្ញុំ​!”។ ប៉ុន្តែ​គាត់​បដិសេធ ហើយ​និយាយ​នឹង​ប្រពន្ធ​របស់​ម្ចាស់​គាត់​ថា​៖ “មើល៍! លោកម្ចាស់​របស់ខ្ញុំ​មិន​ខ្វល់ខ្វាយ​អំពី​អ្វីមួយ​ក្នុង​ផ្ទះ​ទេ ហើយ​លោក​បាន​ប្រគល់​អ្វីៗ​ទាំងអស់​ដែល​លោក​មាន មក​ក្នុង​ដៃ​របស់ខ្ញុំ​។ ក្នុង​ផ្ទះ​នេះ គ្មាន​អ្នកណា​ធំ​ជាង​ខ្ញុំ​ឡើយ​។ លោក​មិន​បាន​សំចៃទុក​អ្វីមួយ​ពី​ខ្ញុំ​ឡើយ លើកលែងតែ​លោកស្រី​ប៉ុណ្ណោះ ពីព្រោះ​លោកស្រី​ជា​ប្រពន្ធ​របស់លោក​។ ដូច្នេះ តើ​ខ្ញុំ​នឹង​ធ្វើ​អំពើអាក្រក់​ដ៏ធំ​នេះ ព្រមទាំង​ប្រព្រឹត្តបាប​ទាស់នឹង​ព្រះ​ដូចម្ដេចកើត​?”។