ព្រះមានបន្ទូលនឹងគាត់ទៀតថា៖
“យើងជាព្រះដ៏មានព្រះចេស្ដា;
ចូរបង្កើតកូន និងកើនចំនួនឡើង;
ប្រជាជាតិមួយ និងសហគមន៍នៃប្រជាជាតិនានា នឹងកើតចេញពីអ្នក
ស្ដេចនានាក៏នឹងកើតចេញពីរូបកាយរបស់អ្នកដែរ។
រីឯទឹកដីដែលយើងបានឲ្យដល់អ័ប្រាហាំ និងអ៊ីសាក យើងនឹងឲ្យដល់អ្នក
ហើយយើងនឹងឲ្យទឹកដីនោះដល់ពូជពង្សជំនាន់ក្រោយរបស់អ្នកដែរ”។