ពេត្រុសក៏និយាយថា៖ “អាណានាសអើយ ហេតុអ្វីបានជាសាតាំងនៅពេញក្នុងចិត្តរបស់អ្នក ឲ្យអ្នកភូតភរព្រះវិញ្ញាណដ៏វិសុទ្ធ ហើយលាក់ទុកមួយចំណែកពីប្រាក់ដែលលក់ដីបាននោះដូច្នេះ? កាលមិនទាន់លក់នៅឡើយ តើដីនោះមិនមែនជាកម្មសិទ្ធិរបស់អ្នកទេឬ? ពេលលក់ទៅហើយ វានៅតែស្ថិតនៅក្រោមសិទ្ធិរបស់អ្នក។ ហេតុអ្វីបានជាអ្នកគិតគូរការនេះក្នុងចិត្តរបស់អ្នក? អ្នកមិនបានភូតភរមនុស្សទេ គឺបានភូតភរព្រះវិញ!”។ នៅពេលឮពាក្យទាំងនេះ អាណានាសក៏ដួលដាច់ខ្យល់ទៅ ហើយសេចក្ដីភ័យខ្លាចយ៉ាងខ្លាំងបានកើតមានដល់អស់អ្នកដែលឮអំពីហេតុការណ៍នេះ។