1
វិវរណៈ 16:15
ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
(«មើល៍! យើងមកដូចជាចោរ! មានពរហើយ អ្នកណាដែលប្រុងស្មារតី ហើយរក្សាសម្លៀកបំពាក់របស់ខ្លួន ដើម្បីមិនឲ្យដើរអាក្រាត និងមិនឲ្យគេឃើញកេរខ្មាស»)។
ប្រៀបធៀប
រុករក វិវរណៈ 16:15
2
វិវរណៈ 16:12
ទេវតាទីប្រាំមួយយកពែងរបស់ខ្លួន ចាក់ទៅលើទន្លេធំ គឺទន្លេអ៊ើប្រាត ស្រាប់តែទឹកទន្លេនោះក៏រីងអស់ ដើម្បីរៀបចំផ្លូវរបស់ពួកស្តេចពីទិសខាងកើត។
រុករក វិវរណៈ 16:12
3
វិវរណៈ 16:14
វិញ្ញាណទាំងនោះ ជាវិញ្ញាណរបស់ពួកអារក្ស ដែលចេញទៅរកពួកស្តេច នៅផែនដីទាំងមូល ទាំងធ្វើទីសម្គាល់ ដើម្បីប្រមូលស្តេចទាំងនោះមកច្បាំង នៅថ្ងៃយ៉ាងធំរបស់ព្រះដ៏មានព្រះចេស្តាបំផុត។
រុករក វិវរណៈ 16:14
4
វិវរណៈ 16:13
ខ្ញុំឃើញវិញ្ញាណអសោចបី ដូចជាកង្កែប ចេញពីមាត់នាគ ចេញពីមាត់សត្វនោះ និងពីមាត់ហោរាក្លែងក្លាយ។
រុករក វិវរណៈ 16:13
5
វិវរណៈ 16:9
មនុស្សក៏ត្រូវខ្លោច ដោយសារកម្ដៅយ៉ាងខ្លាំង តែគេមិនបានប្រែចិត្ត ហើយលើកសរសើរសិរីល្អរបស់ព្រះទេ គឺគេជេរប្រមាថព្រះនាមរបស់ព្រះ ដែលមានអំណាចលើគ្រោះកាចទាំងនោះវិញ។
រុករក វិវរណៈ 16:9
6
វិវរណៈ 16:2
ទេវតាទីមួយក៏ចេញទៅ យកពែងរបស់ខ្លួនចាក់ទៅលើផែនដី ស្រាប់តែមានដំបៅយ៉ាងអាក្រក់ និងឈឺចាប់ កើតលើមនុស្សដែលមានទីសម្គាល់របស់សត្វនោះ និងអ្នកដែលក្រាបថ្វាយបង្គំរូបចម្លាក់របស់វា។
រុករក វិវរណៈ 16:2
7
វិវរណៈ 16:16
វិញ្ញាណទាំងនោះ បានប្រមូលពួកស្ដេចទៅកន្លែងមួយ ដែលភាសាហេព្រើរហៅថា អើម៉ាគេដូន។
រុករក វិវរណៈ 16:16
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ