1
ទំនុកតម្កើង 143:10
ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
សូមបង្រៀនទូលបង្គំឲ្យធ្វើតាម ព្រះហឫទ័យរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះនៃទូលបងំ្គ! សូមឲ្យព្រះវិញ្ញាណដ៏ល្អរបស់ព្រះអង្គ ដឹកនាំទូលបង្គំឲ្យដើរនៅលើដីរាបស្មើ!
ប្រៀបធៀប
រុករក ទំនុកតម្កើង 143:10
2
ទំនុកតម្កើង 143:8
សូមឲ្យទូលបង្គំបានឮព្រះហឫទ័យសប្បុរស របស់ព្រះអង្គ នៅពេលព្រឹក ដ្បិតទូលបង្គំទុកចិត្តដល់ព្រះអង្គ។ សូមប្រោសឲ្យទូលបង្គំ ស្គាល់ផ្លូវដែលទូលបង្គំត្រូវដើរ ដ្បិតទូលបង្គំលើកព្រលឹងទូលបង្គំ ទៅរកព្រះអង្គ។
រុករក ទំនុកតម្កើង 143:8
3
ទំនុកតម្កើង 143:9
៙ ឱព្រះយេហូវ៉ាអើយ សូមរំដោះទូលបង្គំឲ្យរួចផុតពីខ្មាំងសត្រូវ របស់ទូលបង្គំ ទូលបង្គំរត់មកពឹងជ្រកក្នុងព្រះអង្គ !
រុករក ទំនុកតម្កើង 143:9
4
ទំនុកតម្កើង 143:11
៙ ឱព្រះយេហូវ៉ាអើយ សូមរក្សាការពារជីវិតទូលបង្គំ ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ! សូមនាំព្រលឹងទូលបង្គំចេញពីទុក្ខវេទនា ដោយសេចក្ដីសុចរិតរបស់ព្រះអង្គ!
រុករក ទំនុកតម្កើង 143:11
5
ទំនុកតម្កើង 143:1
ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យអធិស្ឋាន របស់ទូលបង្គំផង សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យទូលអង្វរ របស់ទូលបង្គំ! សូមឆ្លើយតបមកទូលបង្គំ ដោយព្រះហឫទ័យស្មោះត្រង់ និងដោយសេចក្ដីសុចរិតរបស់ព្រះអង្គ!
រុករក ទំនុកតម្កើង 143:1
6
ទំនុកតម្កើង 143:7
៙ ឱព្រះយេហូវ៉ាអើយ សូមឆ្លើយមកទូលបង្គំជាប្រញាប់! វិញ្ញាណទូលបង្គំអន់ថយហើយ! សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំឡើយ ក្រែងទូលបង្គំត្រឡប់ដូចជាអស់អ្នក ដែលចុះទៅក្នុងរណ្តៅ។
រុករក ទំនុកតម្កើង 143:7
7
ទំនុកតម្កើង 143:5
៙ ទូលបង្គំនឹកចាំពីសម័យចាស់បុរាណ ក៏សញ្ជឹងគិតអំពីអស់ទាំងកិច្ចការ ដែលព្រះអង្គបានធ្វើ ទូលបង្គំពិចារណាអំពី ស្នាព្រះហស្តរបស់ព្រះអង្គ។
រុករក ទំនុកតម្កើង 143:5
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ