1
សុភាសិត 26:4-5
ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
កុំឲ្យឆ្លើយតបនឹងមនុស្សល្ងីល្ងើ តាមសេចក្ដីចម្កួតរបស់គេឡើយ ក្រែងអ្នកក៏បានដូចជាគេដែរ ចូរឆ្លើយតបនឹងមនុស្សល្ងីល្ងើ ឲ្យចំនឹងសេចក្ដីចម្កួតរបស់គេចុះ ក្រែងគេមើលខ្លួនដោយសេចក្ដីអំនួតថា ជាអ្នកមានប្រាជ្ញា
ប្រៀបធៀប
រុករក សុភាសិត 26:4-5
2
សុភាសិត 26:11
មនុស្សល្ងីល្ងើដែលចេះតែធ្វើអំពើចម្កួតរបស់គេ ច្រំដែលទៀត នោះធៀបដូចជាឆ្កែដែលត្រឡប់ទៅស៊ីកម្អួតវាវិញ
រុករក សុភាសិត 26:11
3
សុភាសិត 26:20
ទីណាដែលឥតមានឧស នោះភ្លើងក៏រលត់ ហើយទីណាដែលឥតមានអ្នកបេះបួយ នោះសេចក្ដីទាស់ទែងគ្នាក៏បាត់អស់ទៅដែរ។
រុករក សុភាសិត 26:20
4
សុភាសិត 26:27
អ្នកណាដែលជីករណ្តៅ អ្នកនោះនឹងធ្លាក់ទៅក្នុងរណ្តៅនោះឯង ហើយអ្នកណាដែលប្រមៀលថ្ម ថ្មនោះនឹងរមៀលត្រឡប់មកកិនខ្លួនវិញ
រុករក សុភាសិត 26:27
5
សុភាសិត 26:12
អ្នកដែលឃើញមនុស្សដែលប្រកាន់ថា ខ្លួនមានប្រាជ្ញាឬទេ? មានសង្ឃឹមចំពោះមនុស្សល្ងីល្ងើ ជាជាងអ្នកនោះទៅទៀត។
រុករក សុភាសិត 26:12
6
សុភាសិត 26:17
អ្នកណាដែលកំពុងតែដើរតាមផ្លូវ ព្រមទុកឲ្យខ្លួនក្តៅក្រហាយ ដោយការឈ្លោះប្រកែករបស់អ្នកដទៃ នោះធៀបដូចជាមនុស្សដែលចាប់ត្រចៀកឆ្កែ
រុករក សុភាសិត 26:17
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ