1
ជនគណនា 13:30
ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ប៉ុន្ដែ កាលែបបានប្រាប់ឲ្យប្រជាជននៅស្ងៀមនៅចំពោះមុខលោកម៉ូសេ ហើយពោលថា៖ «ចូរយើងឡើងទៅចាប់យកស្រុកនោះជាប្រញាប់ ដ្បិតយើងអាចនឹងយកជ័យជម្នះបានដោយស្រួល»។
ប្រៀបធៀប
រុករក ជនគណនា 13:30
2
ជនគណនា 13:33
នៅស្រុកនោះ យើងបានឃើញពួកមនុស្សមាឌធំសម្បើម (គឺជាកូនចៅអ័ណាក់ ដែលជាពូជមនុស្សមានមាឌធំសម្បើម) ហើយយើងមើលមកខ្លួនយើងដូចជាកណ្តូប ហើយគេក៏ចាត់ទុកយើងដូចជាកណ្ដូបដែរ»។
រុករក ជនគណនា 13:33
3
ជនគណនា 13:31
ពេលនោះ មនុស្សដែលបានឡើងទៅជាមួយលោកពោលថា៖ «ពួកយើងពុំអាចឡើងទៅទាស់នឹងប្រជាជននេះបានទេ ដ្បិតគេខ្លាំងពូកែជាងពួកយើង»។
រុករក ជនគណនា 13:31
4
ជនគណនា 13:32
ដូច្នេះ អ្នកទាំងនោះនាំគ្នានិយាយអាក្រក់ពីស្រុកដែលគេបានសង្កេតមើលនោះ ប្រាប់កូនចៅអ៊ីស្រាអែលថា៖ «ស្រុកដែលយើងបានដើរកាត់ ហើយសង្កេតមើលនោះ ជាស្រុកដែលបង្ហិនបង្ហោចពួកអ្នកដែលអាស្រ័យនៅ ឯមនុស្សដែលយើងឃើញក្នុងស្រុកនោះទាំងប៉ុន្មាន សុទ្ធតែមាឌធំៗ។
រុករក ជនគណនា 13:32
5
ជនគណនា 13:27
គេជម្រាបលោកម៉ូសេថា៖ «យើងខ្ញុំបានទៅដល់ស្រុកដែលលោកចាត់យើងខ្ញុំឲ្យទៅនោះហើយ។ ស្រុកនោះមានទឹកដោះ និងទឹកឃ្មុំហូរហៀរជាប្រាកដមែន នេះហើយជាផ្លែឈើរបស់ស្រុកនោះ។
រុករក ជនគណនា 13:27
6
ជនគណនា 13:28
ប៉ុន្តែ មនុស្សដែលនៅក្នុងស្រុកនោះសុទ្ធតែខ្លាំងពូកែ ទីក្រុងរបស់គេមានកំផែងរឹងមាំ ហើយធំៗ ម្យ៉ាងទៀត យើងខ្ញុំបានឃើញកូនចៅរបស់អ័ណាក់នៅទីនោះទៀតផង។
រុករក ជនគណនា 13:28
7
ជនគណនា 13:29
សាសន៍អាម៉ាឡេករស់នៅតំបន់ណេកិប ហើយសាសន៍ហេត សាសន៍យេប៊ូស និងសាសន៍អាម៉ូរី រស់នៅស្រុកភ្នំ រីឯសាសន៍កាណាន រស់នៅក្បែរសមុទ្រ និងនៅតាមទន្លេយ័រដាន់»។
រុករក ជនគណនា 13:29
8
ជនគណនា 13:26
ពួកគេបានមកជួបលោកម៉ូសេ និងអើរ៉ុន ព្រមទាំងក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ នៅកាដេស ក្នុងទីរហោស្ថានប៉ារ៉ាន។ ពួកគេក៏បានរាយការណ៍ជូនលោកទាំងពីរ និងប្រជាជនអ៊ីស្រាអែលទាំងអស់ ហើយបង្ហាញផ្លែឈើរបស់ស្រុកនោះផង។
រុករក ជនគណនា 13:26
YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ