ខគម្ពីរពេញនិយមពី នេហេមា 9

ប៉ុន្តែ ពួក‌គេ គឺ​ដូនតា​របស់​យើង​ខ្ញុំ បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​ព្រហើន ហើយ​តាំង​ចិត្ត​រឹង​ចចេស ឥត​ស្តាប់​តាម​បទ​បញ្ជា​របស់​ព្រះ‌អង្គ​ទេ។ គេ​មិន​ព្រម​ស្ដាប់​បង្គាប់​ឡើយ ក៏​មិន​នឹក​ចាំ​ពី​ការ​អស្ចារ្យ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ក្នុង​ចំណោម​ពួក‌គេ​ដែរ គឺ​គេ​តាំង​ចិត្ត​រឹង​ចចេស ហើយ​បះ‌បោរ គេ​បាន​តែង​តាំង​ម្នាក់​ឲ្យ​ធ្វើ​ជា​មេដឹកនាំ វិល​ទៅ​រក​ភាព​ជាទាសករ​នៅ​ស្រុក​អេស៊ីព្ទ​វិញ តែព្រះ‌អង្គ​ជា​ព្រះ​ដែល​ប្រុងតែ​នឹង​អត់​ទោស ប្រណី​សន្ដោស ហើយ​មេត្តា‌ករុណា ព្រះ‌អង្គ​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ​ហឫទ័យ​សប្បុ‌រស​ជា​បរិបូរ ព្រះ‌អង្គ​មិន​បោះ‌បង់​ចោល​ពួក‌គេ​ឡើយ។

ក៏​ព្រះ‌អង្គ​មិន​បាន​បោះ‌បង់​ចោល​ពួក‌គេ​នៅ​ទី​រហោ‌ស្ថាន​ឡើយ គឺ​ដោយ​ព្រះ‌អង្គ​មាន​ព្រះ​ហឫទ័យ​មេត្តា‌ករុណា​ជា​ខ្លាំង ឯ​បង្គោល​ពពក​មិន​បាន​ថយ​ចេញ លែង​នាំ​ផ្លូវ​ពួក‌គេ​នៅ​ពេល​ថ្ងៃ​ឡើយ ហើយ​បង្គោល​ភ្លើង​ក៏​មិន​លែង​បំភ្លឺ​ពួក‌គេ​នៅ​ពេល​យប់ ដើម្បី​បង្ហាញ​ផ្លូវ​ដែល​គេ​ត្រូវ​ដើរ​នោះ​ដែរ។ ព្រះ‌អង្គ​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏​ល្អ​របស់​ព្រះ‌អង្គ មក​បង្ហាត់​បង្រៀន​គេ ហើយ​ប្រទាន​នំ​ម៉ាណាឲ្យ​ពួក‌គេ​បរិភោគ ហើយ​ប្រទាន​ទឹកឲ្យ​ពួក‌គេ​ផឹក មិន​ដែល​ខានឡើយ។ ព្រះ‌អង្គ​បាន​ចិញ្ចឹម​គេនៅ​ទី​រហោ‌ស្ថានរយៈ​ពេល​សែសិប​ឆ្នាំ ពួក‌គេ​មិន​ខ្វះ​ខាត​អ្វី​ឡើយ សម្លៀក‌បំពាក់​របស់​ពួក‌គេ​ក៏​មិន​ដែល​សឹក ហើយ​ជើងរប​ស់ពួក‌គេក៏​មិន​ពុរពង​ដែរ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង នេហេមា 9