បន្ទាប់មក ខ្ញុំនិយាយទៅពួកគេថា៖ «អ្នករាល់គ្នាឃើញសណ្ឋានអាក្រក់របស់ពួកយើងស្រាប់ហើយថា ក្រុងយេរូសាឡិមនៅតែបែកបាក់ ហើយទ្វារក្រុងត្រូវភ្លើងឆេះអស់។ ដូច្នេះ ចូរនាំគ្នាមក យើងសង់កំផែងក្រុងយេរូសាឡិមឡើងវិញ ដើម្បីកុំឲ្យមានគេត្មះតិះដៀលយើងទៀត»។ រួចខ្ញុំរៀបរាប់ប្រាប់គេពីព្រះហស្តដ៏ល្អរបស់ព្រះនៃខ្ញុំ ដែលសណ្ឋិតលើខ្ញុំ និងពីពាក្យដែលស្តេចមានរាជឱង្ការមកកាន់ខ្ញុំ។ ដូច្នេះ ពួកគេក៏ពោលឡើងថា៖ «ចូរយើងក្រោកឡើង ហើយនាំគ្នាសង់»។ ដូច្នេះ គេក៏ចម្រើនកម្លាំងគ្នាសម្រាប់កិច្ចការដ៏ប្រពៃនោះ។