1
ម៉ាកុស 2:17
ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ពេលព្រះយេស៊ូវឮដូច្នោះ ទ្រង់មានព្រះបន្ទូលថា៖ «ពួកអ្នកដែលមានសុខភាពល្អ គេមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះ ដែលត្រូវការ។ ខ្ញុំមិនបានមកដើម្បីហៅមនុស្សសុចរិតទេ គឺមកហៅមនុស្សមានបាប[ឲ្យប្រែចិត្ត]វិញ»។
ប្រៀបធៀប
រុករក ម៉ាកុស 2:17
2
ម៉ាកុស 2:5
កាលព្រះយេស៊ូវឃើញជំនឿរបស់គេ ព្រះអង្គមានព្រះបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងថា៖ «កូនអើយ ខ្ញុំអត់ទោសឲ្យអ្នកបានរួចពីបាបហើយ»។
រុករក ម៉ាកុស 2:5
3
ម៉ាកុស 2:27
បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅពួកផារិស៊ីថា៖ «ព្រះបានបង្កើតថ្ងៃសប្ប័ទសម្រាប់មនុស្ស មិនមែនមនុស្សសម្រាប់ថ្ងៃសប្ប័ទទេ។
រុករក ម៉ាកុស 2:27
4
ម៉ាកុស 2:4
គេពុំអាចនាំគាត់ចូលទៅជិតព្រះអង្គបាន ដោយព្រោះមហាជន គេក៏បើកដំបូលផ្ទះចំពីលើកន្លែងដែលព្រះអង្គគង់។ កាលទម្លុះរួចហើយ គេក៏សម្រូតគ្រែដែលអ្នកស្លាប់ដៃស្លាប់ជើងដេកនោះចុះមកក្រោម។
រុករក ម៉ាកុស 2:4
5
ម៉ាកុស 2:10-11
ប៉ុន្តែ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា នៅផែនដីនេះ កូនមនុស្សមានអំណាចនឹងអត់ទោសបាបបាន»។ ព្រះអង្គមានព្រះបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងនោះថា៖ «ខ្ញុំនិយាយទៅកាន់អ្នក ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នក ហើយទៅផ្ទះទៅ!»
រុករក ម៉ាកុស 2:10-11
6
ម៉ាកុស 2:9
ដ្បិតដែលនិយាយទៅអ្នកស្លាប់ដៃស្លាប់ជើងនេះថា "ខ្ញុំអត់ទោសឲ្យអ្នកបានរួចពីបាបហើយ" ឬថា "ចូរក្រោកឡើង ហើយយកគ្រែស្នែងរបស់អ្នកដើរទៅ" តើពាក្យណាងាយថាជាជាង?
រុករក ម៉ាកុស 2:9
7
ម៉ាកុស 2:12
គាត់ក៏ក្រោកឡើងភា្លម យកគ្រែស្នែងដើរចេញទៅនៅមុខមនុស្សទាំងអស់ ធ្វើឲ្យគេគ្រប់គ្នាមានសេចក្តីអស្ចារ្យ ហើយសរសើរតម្កើងដល់ព្រះ ដោយពោលថា៖ «យើងមិនដែលបានឃើញអ្វីដូច្នេះសោះ!»
រុករក ម៉ាកុស 2:12
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ