ប៉ុន្តែ ស្ត្រីនោះចូលមក ក្រាបថ្វាយបង្គំព្រះអង្គទូលថា៖ «ព្រះអម្ចាស់អើយ! សូមជួយខ្ញុំម្ចាស់ផង»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «មិនសមនឹងយកអាហាររបស់កូន បោះឲ្យឆ្កែស៊ីឡើយ»។ ស្ត្រីនោះទូលថា៖ «មែនហើយព្រះអម្ចាស់ ប៉ុន្តែ សូម្បីតែឆ្កែក៏ស៊ីកម្ទេចដែលធ្លាក់ពីតុរបស់ម្ចាស់វាដែរ»។