«ឱព្រះករុណា ជាអម្ចាស់នៃទូលបង្គំអើយ ក្នុងការទាំងប៉ុន្មានដែលមនុស្សទាំងនេះបានធ្វើដល់ហោរាយេរេមា គឺដែលគេបានដាក់លោកឲ្យនៅក្នុងគុកងងឹត នោះជាការអាក្រក់ណាស់ ដ្បិតមុខជាលោកនឹងស្លាប់នៅទីនោះ ដោយព្រោះអត់ឃ្លានជាមិនខាន ពីព្រោះគ្មានអាហារនៅក្នុងទីក្រុងទៀតទេ»។ ដូច្នេះ ស្ដេចបង្គាប់អេបេឌ-មេលេក ជាសាសន៍អេធីយ៉ូពីថា៖ «ចូរនាំមនុស្សសាមសិបនាក់ពីទីនេះទៅជាមួយអ្នក ហើយស្រង់ហោរាយេរេមាចេញពីគុកងងឹតមក ក្រែងលោកស្លាប់»។