យើងក៏បានចាត់ពួកហោរាទាំងប៉ុន្មាន ជាអ្នកបម្រើរបស់យើង ឲ្យមកឯអ្នកដែរ ទាំងក្រោកឡើងពីព្រលឹមស្រាង ដើម្បីចាត់គេ ឲ្យប្រាប់ថា ចូរអ្នកទាំងអស់គ្នាវិលមកពីផ្លូវអាក្រក់របស់ខ្លួនឥឡូវ ហើយកែកិរិយារបស់អ្នក កុំទៅតាមព្រះដទៃ ដើម្បីគោរពបម្រើព្រះទាំងនោះឡើយ នោះអ្នករាល់គ្នានឹងបាននៅជាប់ក្នុងស្រុក ដែលយើងបានឲ្យដល់អ្នក និងបុព្វបុរសអ្នក តែអ្នករាល់គ្នាមិនបានផ្ទៀងត្រចៀក ឬស្តាប់តាមយើងសោះ។