ដ្បិតរបស់ទាំងនេះ គឺដៃយើងដែលបានបង្កើតមក
គឺយ៉ាងនោះដែលរបស់ទាំងនេះបានកើតមានឡើង
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា
ប៉ុន្តែ យើងនឹងយកចិត្តទុកដាក់ចំពោះមនុស្សយ៉ាងនេះវិញ
គឺចំពោះអ្នកណាដែលក្រលំបាក និងមានចិត្តខ្ទេចខ្ទាំ
ជាអ្នកញាប់ញ័រ ដោយឮពាក្យរបស់យើង។