ព្រះអង្គនឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប
នោះព្រះអម្ចាស់យេហូវ៉ានឹងជូតទឹកភ្នែក
ពីមុខមនុស្សទាំងអស់
ហើយព្រះអង្គនឹងដកសេចក្ដីត្មះតិះដៀល
ចំពោះប្រជារាស្ត្រព្រះអង្គ ពីផែនដីទាំងមូលចេញ
ដ្បិតព្រះយេហូវ៉ាបានព្រះបន្ទូលដូច្នេះហើយ។