ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «អេសាយជាអ្នកបម្រើរបស់យើងបានដើរខ្លួនអាក្រាត ហើយជើងទទេគ្រប់បីឆ្នាំនេះទុកជាទីសម្គាល់ ហើយជាទីអស្ចារ្យពីដំណើរសាសន៍អេស៊ីព្ទ និងពួកអេធីយ៉ូពី យ៉ាងណា នោះស្តេចអាសស៊ើរនឹងដឹកពួកឈ្លើយ ជាពួកដែលបំបរចេញពីស្រុកអេស៊ីព្ទ និងពីស្រុកអេធីយ៉ូពី ទាំងចាស់ទាំងក្មេង នាំទៅទាំងខ្លួនអាក្រាត និងជើងទទេ ព្រមទាំងគូថបើកឲ្យឃើញ យ៉ាងនោះដែរ ទុកជាសេចក្ដីខ្មាសដល់សាសន៍អេស៊ីព្ទ។