ព្រះយេហូវ៉ាមានព្រះបន្ទូលតបមកខ្ញុំថា៖
«ចូរកត់និមិត្តនេះទុក
ត្រូវឲ្យចារឹកឲ្យច្បាស់នៅលើក្តារចុះ
ដើម្បីឲ្យមនុស្សដែលកំពុងរត់
ក៏អាចមើលបានដែរ។
ដ្បិតការជាក់ស្តែងនេះ
ទុកសម្រាប់ដល់វេលាកំណត់
ក៏កំពុងស្រូតឲ្យដល់ពេលនោះ
ហើយនៅគ្រានោះ នឹងមិនកុហកទេ
ប្រសិនបើបង្អង់យូរ ក៏ចូររង់ចាំចុះ
ដ្បិតនឹងមកពិត ឥតរារង់ឡើយ។