1
លោកុប្បត្តិ 46:3
ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ពេលនោះ ព្រះអង្គមានព្រះបន្ទូលថា៖ «យើងជាព្រះ គឺជាព្រះនៃឪពុករបស់អ្នក។ កុំខ្លាចនឹងចុះទៅស្រុកអេស៊ីព្ទឡើយ ដ្បិតនៅស្រុកនោះ យើងនឹងធ្វើឲ្យអ្នកបានទៅជាតិសាសន៍មួយដ៏ធំ។
ប្រៀបធៀប
រុករក លោកុប្បត្តិ 46:3
2
លោកុប្បត្តិ 46:4
យើងនឹងចុះទៅស្រុកអេស៊ីព្ទជាមួយអ្នក យើងក៏នឹងនាំអ្នកឡើងមកវិញដែរ ហើយដៃរបស់យ៉ូសែបនឹងបិទភ្នែកអ្នក»។
រុករក លោកុប្បត្តិ 46:4
3
លោកុប្បត្តិ 46:29
លោកយ៉ូសែបបានរៀបចំរថរបស់លោក ឡើងទៅទទួលលោកអ៊ីស្រាអែលជាឪពុក នៅកូសែន។ កាលបានជួបហើយ លោកក៏ចូលទៅឱបកឪពុក ហើយយំយ៉ាងយូរ។
រុករក លោកុប្បត្តិ 46:29
4
លោកុប្បត្តិ 46:30
លោកអ៊ីស្រាអែលមានប្រសាសន៍ទៅលោកយ៉ូសែបថា៖ «ឥឡូវនេះ បើពុកស្លាប់ក៏ស្លាប់ចុះ ព្រោះពុកបានឃើញមុខកូន ហើយដឹងថាកូននៅមានជីវិតរស់នៅឡើយ»។
រុករក លោកុប្បត្តិ 46:30
YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ