ពួកគ្រូក៏ខំប្រើមន្តអាគមធ្វើដូច្នោះដែរ ដើម្បីបង្កើតចៃ តែធ្វើមិនបានឡើយ។ ដូច្នេះ ចៃទាំងនោះនៅលើមនុស្ស និងសត្វ។ ពេលនោះ ពួកគ្រូមន្តអាគមទូលផារ៉ោនថា៖ «នេះជាអង្គុលីរបស់ព្រះទេ!» ប៉ុន្ដែ ផារ៉ោនមានព្រះហឫទ័យរឹងទទឹង មិនព្រមស្តាប់លោកទាំងពីរសោះ ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូលទុកស្រាប់។