នៅថ្ងៃមួយ កាលលោកម៉ូសេពេញវ័យហើយ លោកចេញទៅសួរសុខទុក្ខជនរួមជាតិរបស់លោក ហើយឃើញពួកគេធ្វើការយ៉ាងធ្ងន់ធ្ងរ។ លោកឃើញសាសន៍អេស៊ីព្ទម្នាក់កំពុងតែវាយដំសាសន៍ហេព្រើរម្នាក់ ដែលជាសាច់ញាតិរបស់លោក។ លោកក្រឡេកមើលឆ្វេងមើលស្តាំ មិនឃើញមានអ្នកណា ក៏សម្លាប់សាសន៍អេស៊ីព្ទនោះ ហើយកប់ចោលក្នុងខ្សាច់។