កូនច្បងទាំងអស់នៅស្រុកអេស៊ីព្ទនឹងត្រូវស្លាប់ ចាប់តាំងពីកូនច្បងរបស់ផារ៉ោន ដែលអង្គុយលើបល្ល័ង្ករាជ្យ រហូតដល់កូនច្បងរបស់ស្រីបម្រើដែលនៅខាងក្រោយត្បាល់កិន និងអស់ទាំងកូនច្បងក្នុងហ្វូងសត្វទៀតផង។ គេនឹងស្រែកទ្រហោយំនៅពាសពេញស្រុកអេស៊ីព្ទទាំងមូល ដែលតាំងពីដើមមក ហេតុការណ៍បែបនេះមិនដែលធ្លាប់មានឡើយ ហើយទៅមុខទៀតក៏គ្មានដែរ។