នៅវេលាយប់ថ្ងៃនោះ ស្ដេចផ្ទំមិនលក់សោះ ហើយទ្រង់បង្គាប់ឲ្យគេយកសៀវភៅ ដែលមានកត់ត្រាព្រឹត្តិការណ៍សំខាន់ៗមក គឺសៀវភៅកំណត់ត្រាប្រវត្តិសាស្ត្រ រួចគេក៏អានថ្វាយស្តេច។ ក្នុងសៀវភៅនោះមានកត់ត្រាទុកពីដំណើរដែលម៉ាដេកាយបានប្តឹងពីប៊ីកថាន និងថេរែស ជាមហាតលិកពីររូប ក្នុងចំណោមពួកឆ្មាំទ្វាររបស់ស្តេច ដែលរកឱកាសធ្វើគុត ព្រះបាទអ័ហាស៊ូរុស។