1
សាស្តា 3:1
ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
មានពេលសម្រាប់គ្រប់ទាំងអស់ គឺមានពេលសម្រាប់គ្រប់ការ ដែលចង់ធ្វើនៅក្រោមមេឃ
ប្រៀបធៀប
រុករក សាស្តា 3:1
2
សាស្តា 3:2-3
មានពេលសម្រាប់កើតមក ពេលសម្រាប់ស្លាប់ទៅ មានពេលសម្រាប់ដាំ និងពេលដករបស់ដែលបានដាំនោះ មានពេលសម្រាប់សម្លាប់ ពេលសម្រាប់មើលឲ្យជា មានពេលសម្រាប់រំលំរំលាយ និងពេលសង់ឡើង
រុករក សាស្តា 3:2-3
3
សាស្តា 3:4-5
មានពេលយំ ពេលសើច មានពេលសម្រាប់សោយសោក និងពេលសម្រាប់លោតកព្ឆោង។ មានពេលសម្រាប់បោះថ្មចោល ពេលប្រមូលថ្មមក មានពេលដែលគួរឱបថើប និងពេលដែលគួរលែងឱបថើប
រុករក សាស្តា 3:4-5
4
សាស្តា 3:7-8
មានពេលសម្រាប់ហែកចោល ពេលសម្រាប់ដេរភ្ជាប់ មានពេលដែលគួរនៅស្ងៀម និងពេលសម្រាប់និយាយ។ មានពេលសម្រាប់ស្រឡាញ់ ពេលសម្រាប់ស្អប់ មានពេលសម្រាប់ចម្បាំង និងពេលសម្រាប់សេចក្ដីសុខ។
រុករក សាស្តា 3:7-8
5
សាស្តា 3:6
មានពេលសម្រាប់ស្វែងរក ពេលសម្រាប់បាត់បង់ មានពេលសម្រាប់រក្សាទុក និងពេលសម្រាប់បោះបង់ចោល។
រុករក សាស្តា 3:6
6
សាស្តា 3:14
យើងក៏ដឹងដែរថា ការអ្វីដែលព្រះបានធ្វើនឹងស្ថិតស្ថេរនៅជាដរាប មិនត្រូវបន្ថែមអ្វីចូល ឬដកអ្វីចេញបានឡើយ មួយទៀត ព្រះបានធ្វើការនោះ ដើម្បីឲ្យមនុស្សទាំងឡាយបានកោតខ្លាចព្រះអង្គ។
រុករក សាស្តា 3:14
7
សាស្តា 3:17
យើងក៏នឹកក្នុងចិត្តថា ព្រះនឹងជំនុំជម្រះទាំងពួកអ្នកសុចរិត និងទុច្ចរិតផង ដ្បិតមានពេលសម្រាប់គ្រប់ទាំងបំណងដែលប៉ងធ្វើ និងកិច្ចការទាំងប៉ុន្មាន។
រុករក សាស្តា 3:17
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ