រួចដាវីឌមានរាជឱង្ការទៅអ័ប៊ីសាយ និងពួកមហាតលិកទ្រង់ទាំងប៉ុន្មានថា៖ «មើល៍ អំបាលតែកូនដែលខ្លួនយើងបង្កើត ម៉េចវារកជីវិតយើងទៅហើយ ចំណង់បើពូជពួកបេនយ៉ាមីននេះ តើនឹងលើសជាងអម្បាលម៉ានទៅទៀត កុំធ្វើវា ឲ្យវាជេរចុះ ដ្បិតព្រះយេហូវ៉ាបានបង្គាប់វាមកហើយ។ ប្រហែលជាព្រះយេហូវ៉ានឹងទតមើលសេចក្ដីវេទនារបស់យើងទេដឹង រួចព្រះអង្គនឹងប្រោសសេចក្ដីល្អមកយើង ជំនួសសេចក្ដីដែលវាជេរប្រមាថនៅថ្ងៃនេះវិញ»។