កំពុងដែលគេលេងភ្លេង នោះក៏ច្រៀងឆ្លើយឆ្លងគ្នាទៅវិញទៅមក ដោយពាក្យថា៖
«សូលបានសម្លាប់ទាំងពាន់
ដាវីឌទាំងម៉ឺន»។
ដូច្នេះ ស្ដេចសូលមានសេចក្ដីខ្ញាល់ជាខ្លាំង ដោយពាក្យនោះនាំឲ្យបង្អាក់ដល់ព្រះហឫទ័យទ្រង់ ហើយទ្រង់មានរាជឱង្ការថា៖ «គេបានរាប់ជាមួយម៉ឺនដល់ដាវីឌ តែយើងបានត្រឹមតែពាន់ទេ ដូច្នេះ វានៅខ្វះតែសោយរាជ្យប៉ុណ្ណោះ»។