គាត់នឹងយករទេះចំបាំងចេញពីស្រុកអេប្រាអ៊ីម
យកទ័ពសេះចេញពីក្រុងយេរូសាឡឹម
គាត់កាច់បំបាក់ធ្នូដែលគេប្រើធ្វើសង្គ្រាម។
គាត់នឹងប្រកាសប្រាប់ប្រជាជាតិនានា
អំពីសន្តិភាព។
គាត់នឹងគ្រប់គ្រងពីសមុទ្រម្ខាង
ទៅសមុទ្រម្ខាងទៀត
ហើយចាប់ពីទន្លេអឺប្រាតរហូតដល់
ទីដាច់ស្រយាលនៃផែនដី។