អ៊ីសាឆ្លើយថា៖ «នេះជាបទបញ្ជាទីមួយៈ “អ៊ីស្រអែលអើយ ចូរស្ដាប់! មានតែអុលឡោះតាអាឡាជាម្ចាស់របស់យើងមួយគត់ ដែលពិតជាម្ចាស់។ ត្រូវស្រឡាញ់អុលឡោះតាអាឡាជាម្ចាស់របស់អ្នកឲ្យអស់ពីចិត្ដគំនិត អស់ពីស្មារតី អស់ពីប្រាជ្ញា និងអស់ពីកម្លាំងកាយ”។ រីឯបទបញ្ជាទីពីរមានចែងថា “ត្រូវស្រឡាញ់បងប្អូនឯទៀតៗឲ្យបានដូចស្រឡាញ់ខ្លួនឯង”។ គ្មានបទបញ្ជាណាសំខាន់ជាងបទបញ្ជាទាំងពីរនេះទេ»។