1
ម៉ាថាយ 9:37-38
អាល់គីតាប
អ៊ីសាមានប្រសាសន៍ទៅកាន់ពួកសិស្សថា៖ «ស្រូវដែលត្រូវច្រូតមានច្រើនណាស់ តែអ្នកច្រូតមានតិចពេក។ ហេតុនេះ ចូរអង្វរម្ចាស់ស្រែ ឲ្យចាត់អ្នកច្រូតមកក្នុងស្រែរបស់លោក»។
ប្រៀបធៀប
រុករក ម៉ាថាយ 9:37-38
2
ម៉ាថាយ 9:13
ចូរអ្នករាល់គ្នាទៅរិះគិតមើល សេចក្ដីដែលមានចែងទុកមកថាៈ “យើងមិនចង់បានគូរបានទេ គឺចង់បានតែសេចក្ដីមេត្ដាករុណាប៉ុណ្ណោះ” មានន័យដូចម្ដេច? ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺមករកមនុស្សបាប»។
រុករក ម៉ាថាយ 9:13
3
ម៉ាថាយ 9:36
កាលអ៊ីសាឃើញមហាជន គាត់អាណិតអាសូរគេពន់ពេកណាស់ ព្រោះអ្នកទាំងនោះអស់កម្លាំងល្វើយ ធ្លាក់ទឹកចិត្ដ ប្រៀបបីដូចជាចៀមដែលគ្មានអ្នកគង្វាលថែទាំ។
រុករក ម៉ាថាយ 9:36
4
ម៉ាថាយ 9:12
អ៊ីសាឮដូច្នេះ ក៏មានប្រសាសន៍ថា៖ «មនុស្សសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។
រុករក ម៉ាថាយ 9:12
5
ម៉ាថាយ 9:35
បន្ទាប់មក អ៊ីសាទៅតាមក្រុង និងតាមភូមិនានា គាត់បង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំ ព្រមទាំងប្រកាសដំណឹងល្អអំពីនគរអុលឡោះ ហើយប្រោសអ្នកជំងឺ និងអ្នកពិការគ្រប់ប្រភេទឲ្យបានជាផង។
រុករក ម៉ាថាយ 9:35
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ