1
ម៉ាថាយ 16:24
អាល់គីតាប
បន្ទាប់មក អ៊ីសាបានប្រាប់ទៅកាន់ពួកសិស្សថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំចុះ
ប្រៀបធៀប
រុករក ម៉ាថាយ 16:24
2
ម៉ាថាយ 16:18
ខ្ញុំសុំប្រាប់អ្នកថាអ្នកឈ្មោះពេត្រុស ហើយនៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ក្រុមជំអះរបស់ខ្ញុំ។ មច្ចុរាជពុំមានអំណាចលើក្រុមជំអះនេះបានឡើយ
រុករក ម៉ាថាយ 16:18
3
ម៉ាថាយ 16:19
ខ្ញុំនឹងប្រគល់កូនសោនគរនៃអុលឡោះឲ្យអ្នក។ អ្វីៗដែលអ្នកចងនៅលើផែនដីនេះ អុលឡោះនឹងចងនៅសូរ៉កា ហើយអ្វីៗដែលអ្នកស្រាយនៅលើផែនដី អុលឡោះក៏នឹងស្រាយនៅសូរ៉កាដែរ»។
រុករក ម៉ាថាយ 16:19
4
ម៉ាថាយ 16:25
ដ្បិតអ្នកណាចង់រួចជីវិត អ្នកនោះនឹងបាត់បង់ជីវិត ប៉ុន្ដែ អ្នកណាបាត់បង់ជីវិត ព្រោះតែខ្ញុំអ្នកនោះនឹងបានជីវិតវិញ។
រុករក ម៉ាថាយ 16:25
5
ម៉ាថាយ 16:26
បើមនុស្សម្នាក់បានពិភពលោកទាំងមូល មកធ្វើជាសម្បត្តិរបស់ខ្លួន តែបាត់បង់ជីវិត នោះនឹងមានប្រយោជន៍អ្វី? តើមនុស្សអាចយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន?
រុករក ម៉ាថាយ 16:26
6
ម៉ាថាយ 16:15-16
អ៊ីសាសួរគេទៀតថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថា ខ្ញុំជានរណាដែរ?»។ លោកស៊ីម៉ូនពេត្រុសជម្រាបអ៊ីសាថា៖ «លោកជាអាល់ម៉ាហ្សៀស ជាបុត្រារបស់អុលឡោះដ៏នៅអស់កល្បជានិច្ច»។
រុករក ម៉ាថាយ 16:15-16
7
ម៉ាថាយ 16:17
អ៊ីសាមានប្រសាសន៍តបទៅគាត់វិញថា៖ «ស៊ីម៉ូន កូនយូនើសអើយ អ្នកពិតជាមានសុភមង្គលមែនអ្នកដឹងសេចក្ដីនេះ មិនមែនដោយគំនិតប្រាជ្ញាខាងលោកីយ៍ទេ គឺអុលឡោះជាបិតារបស់ខ្ញុំដែលនៅសូរ៉កាបានសំដែងឲ្យអ្នកដឹង។
រុករក ម៉ាថាយ 16:17
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ